ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តបាឡែនបុករះរបងសាលាឃ្មួញបាក់ ៣ផ្ទាំង

ភ្នំពេញ: នៅវេលាម៉ោង ១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនបុករះរបង សាលាឋមសិក្សាមិត្តភាពកម្ពុជាឃ្មួញបាក់ ៣ផ្ទាំង មិនទាន់អស់ល្បឿនជ្រុលទៅបុកគរបលូកលជាប់ទៅមុខលែងរួចតែសំណាងល្អមិនមានអ្នករបួស ស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បុរសអ្នកបើកបររថយន្តបង្កមិនស្គាល់ឈ្មោះ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ​ 2AH-2592 ស្រវឹងស្រាជោគជាំ ខណ:មកដល់ចំណុចកើតហេតុខាង បានរេចង្កូតទៅខាងស្ដាំបុករះទំលុះរបងសាលាបាក់ ៣ផ្ទាំងរប៉ាតរប៉ាយពេញផ្លូវ តែសំណាងល្អម្ចាស់រថយន្តរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញខណ្ឌ ចុះវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ខណ្ឌសែនសុខ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់