ព្រៃវែងៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅតាមផ្លូវបណ្ដោយផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិបាទីឃុំ ស្រុកពាមរក៍ ខេត្តព្រៃវែង។
កើតហេតុវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយតាមនិតិវិធី។ ចំណែកតៃកុងរថយន្តបង្ក បានចុះគេខខ្លួនបាត់ ដោយសុវត្ថិភាព៕
មតិយោបល់