កំពង់ធំៈ កាលពីម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានអនុវត្តដីការបញ្ជាឲ្យចូលខ្លួនលេខ ៦០ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៩ របស់អយ្យការសាលាដំបូងខេត្តព្រៃវែង នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទៅលើជនសង្ស័យ ឈ្មោះ កល់ ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពីបទហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅ លើជនរង គ្រោះ ឈ្មោះ ទ្រា ហ៊ា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៩ ម៉ោង ៩ និង១៥នាទីយប់ នៅចំណុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យស្រុកស្វាយអន្ទរ បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ គល់ ធី បានឆ្លើយសារភាពថា រូបគេពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ប្រាកដមែន។
មូលហេតុ៖ ជនរងគ្រោះតែងតែនិយាយឌឺដង និងជិះម៉ូតូមករោទ៍ នៅមុខផ្ទះរបស់គេជាប្រចាំ ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់