ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ខ្លួនឯង

កំពត:នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ចន្លោះម៉ោង១២ទៅម៉ោង១រំលងអធ្រាត្រឆ្លងចូលថ្ងៃ២៤ចំណុចភូមិទឹកក្រហមឃុំកណ្ដោលស្រុកទឹកឈូមានករណីជិះម៉ូតូដួលខ្លួនឯងធ្លាក់ចូលស្ពានប្រឡាយបណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាកC១២៥ព័ណ៌ខ្មៅពាក់ស្លាកលេខកោះកុង១A៣៥៤៣សេរី២០២០បើកបរដោយឈ្មោះកែវធី ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិមានរិទ្ធឃុំកណ្ដោលស្រុកទឹកឈូខេត្តកំពត។ មានទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុបានធ្លាក់ចូលស្ពានប្រឡាយចិនបណ្ដាលឲ្យម៉ូតូសង្កត់ពីលើនិងជើងចូលកង់ម៉ូតូក្រោយ។

ធ្វើឲ្យអ្នកបើកបររើមិនរួចស្លាប់នៅកន្លែកើតហេតុ
ពេលនេះសព្វនិងម៉ូតូប្រគល់ឲ្យសាច់ញាតិគេយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់