ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន ទៀតហើយ! រកឃើញត្រីងៀត មានផ្ទុកសារធាតុគីមី

ត្បូងឃ្មុំៈ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ លើម្ហូបអាហារ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារមេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ជាលទ្ធផលនៃការធ្វើតេស្តបឋម មន្ត្រីកាំកុងត្រូល បានរកឃើញវត្តមានសារធាតុគីមី បូរ៉ាក់ ក្នុងកម្រិតខ្ពស់ ដែលបង្កអោយប៉ះពាល់សុខភាពរបស់អ្នកបរិភោគ លើត្រីងៀតផ្អែមក្រហម ទន្ទឹមនោះមន្ត្រីកាំកុងត្រូល បានចាត់វិធានការដកហូតភ្លាមៗ ចំនួន ០៨ គីឡូក្រាម ដោយធ្វើកំណត់ហេតុដកហូតទៅតាមនីតិវិធី។ ចំណែកផលិតផលគំរូដទៃទៀត ពុំមានវត្តមានសារធាតុគីមី ហាមឃាត់ឡើយ៕

មតិយោបល់