ព័ត៌មានជាតិ

គោយន្តច្នៃបើករហូតដាច់កាឡេ បោលទៅបុកបង្គោលរបងគៀបស្លាប់តៃកុង

បាត់ដំបងៈ បុរសប្រកបរបរដឹកទឹកលក់ម្នាក់ស្លាប់គាបជាប់នឹងគោយន្តច្នៃ ខណៈដែលដឹកទឹកតាមគោយន្តយកទៅដាក់ឲ្យម៉ូយ គាប់ជួន ជួបបញ្ហាបច្ចេ្ទកទេស កាច់កាឡេ ធ្វើឲ្យរេ ទាញទៅបុកបង្គោលរបងផ្ទះប្រជាពលរដ្ឋ គៀបជាប់ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចការាំង ភូមិសាច់ហាប់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

តាមមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុខាងលើមាន ឈ្មោះផុង ភឹន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ដឹកទឹកលក់តាមគោយន្ត រស់នៅភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបើកគោយន្តច្នៃ ដឹកទឹកយកទៅដាក់ឲ្យម៉ូយ ខណៈដែកកំពុងបើកបរ ស្រាប់តែគោយន្តបានដាច់កាឡេ ធ្វើឲ្យងុងទាញចង្កូតបោលទៅបុកផ្ទប់បង្គោលរបង បណ្តាលឲ្យគៀបស្លាប់ ជនរងគ្រោះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួមជាមួយពលរដ្ឋជួយទាញយកជនរងគ្រោះចេញ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់