មណ្ឌលគិរីៈ នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះ នៅចំណុចផ្លូវឡាប៉ាខេ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ម្ចាស់ផ្ទះឈ្មោះ ធឿន ចន្ថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មាន មានទីកន្លែងកំណើត ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្ននៅភូមិកើតហេតុខាងលើ ប្រពន្ធឈ្មោះ សន វណ្ណី ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។
សម្ភារៈខូចខាត៖ ផ្ទះឈើដំបូលប្រក់ស័ង្កសីទទឹង ១១×២០ម៉ែត្រ ខូចខាតទ្រព្យសម្បត្តិដូចជា លុយដុល្លារចំនួន 600$(ប្រាំមួយរយដុល្លារ) សម្ភារៈនៅក្នុងផ្ទះមួយចំនួនទៀត និងមិនបណ្ដាលឲ្យមានរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
សូមបញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចពុំបានចេញអន្តរាគមន៍ទេ ដោយសាររថយន្តពន្លត់អគ្គិភ័យរបស់ក្រុមកម្លាំងជំនាញអស់ទឹក៕
មតិយោបល់