ភ្នំពេញៈ នាវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីខ្សាច់ ១គ្រឿង បើកលឿនហើយបួងចង្កូតបត់ត្រង់ផ្លូវបំបែកជាបួន ក៏ក្រឡាប់ផ្ងារជើង សង្កត់លើរថយន្តម៉ាកអូរឌី រងការខូចខាត ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកដីខ្សាច់ ពាក់ស្លាកលេខ កណ្តាល 3A-0335 ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវបំបែកជាបួន បានបួងចង្កូតបត់ស្តាំ ស្រាប់តែក្រឡាប់ផ្ងារជើងសង្កត់លើរថយន្តម៉ាកអូរឌី ពាក់ស្លាកលេខ ភ្នំពេញ 2AR-0288 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕
មតិយោបល់