ព័ត៌មានជាតិ

Update៖ រលំអគារកម្ពស់៧ជាន់សាងសង់ដោយជនជាតិចិនស្លាប់ ​និងរបួសធ្ងន់ជាច្រើនគ្នា

ព្រះសីហនុៈ នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺឈានចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីបាក់អគារថ្មីកម្ពស់ ៨ជាន់ ដែលសាងសង់ឡើង ដោយជនជាតិចិនជាប់ការ៉ាសលាងឡានអរុណរះ ក្រោយមន្ទីរពេទ្យកម្មករ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមសាក្សីជាកម្មករសំណង់ ដែលបានចេញរួចពីក្នុងអគារបានឲ្យដឹងថា នៅក្នុងអគារមានកម្មករសំណង់ស្នាក់ នៅតាមបន្ទប់នាៗចាប់ពីជាន់ទី២ រហូតដល់ជាន់ទី៦ រីឯជាន់ទី៧និង៨ មិនមានកម្មករស្នាក់នៅឡើយ។ លោកស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងដឹកនាំកងកម្លាំងចុះជួយសង្គ្រោះ មានជនរងគ្រោះខ្លះ បានលូនចេញរួចប្រហែលជាង១០ នាក់ ក្រៅពីនោះនៅជាប់ក្នុងអគារនៅឡើយ។

សូមបញ្ជាក់៖ មានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅជាប់ក្នុងអគារ ពេលនេះសមត្ថកិច្ចគ្រប់ផ្នែកកំពុងជួយសង្គ្រោះជនរងគ្រោះ៕

មតិយោបល់