ព្រៃវែងៈ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្នុងករណីរំលោភសេពសន្ថវៈ និងសម្លាប់សងសឹកទៅលើអនីតិជន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រៃវែង។
ជនល្មើសឈ្មោះ ផ្លុង ហុកលី អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវេង។
ក្មេងស្រីរងគ្រោះមានឈ្មោះ ស ដ វ ភេទស្រី អាយុ ៧ឆ្នាំ។
សភាពរឿងហេតុ៖ មិនពេលកើតហេតុ ជនរងគ្រោះបានដើរតាមជនល្មើសទៅឆ្លុះកង្កែប ប្រហែលពីរម៉ោងក្រោយមក ជនល្មើសត្រូវជីដូនរបស់ក្មេងស្រីឃើញដើរមកផ្ទះវិញម្នាក់ឯង រួចជីដូនក៏សួរទៅជនល្មើសថា ហេតុអ្វីមិនឃើញចៅស្រីគាត់មកផ្ទះវិញ? ជនល្មើសក៏បានតបថា គេមិនដឹងបាត់ទៅណាទេ ជីដូនរបស់ក្មេងស្រីនោះបានប្រាប់ទៅអ្នកភូមិ និងក្រុមសមត្ថកិច្ចថា ចៅស្រីបានបាត់ខ្លួន ទើបចាប់ផ្តើមដើររកទាំងយប់រហូតដល់ពេលព្រឹកថ្ងៃបន្ទាប់ សាកសពរបស់ក្មេងស្រីនោះត្រូវបានគេរកឃើញនៅក្នុងស្រះទឹក ដែលមានចម្ងាយប្រហែល ១គីឡូម៉ែត្រដី ពីទីលំនៅរបស់ក្មេងនោះ កម្លាំងនគរបាលព្រហ្មទណ្ឌ និងក្រុមកោសល្យវិច័យរបស់ CPU បានធ្វើការត្រួតពិនិទ្យទៅលើកន្លែងកើតហេតុ រួមទាំងកម្លាំងការងារ Hotel-19 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលខេត្តព្រៃវេង ធ្វើការត្រួតពិនិទ្យទៅលើសាកសព និងកន្លែងកើតហេតុឃើញថា ក្មេងស្រីរងគ្រោះត្រូវបានជនល្មើសវាយតប់ ចាប់រំលោភហើយសម្លាប់ មុននឹងចោលសាកសពទៅក្នុងស្រះទឹក។
រហូតដល់វេលាម៉ោង ១០និង៣០នាទី ថ្ងៃដដែល ជនល្មើសត្រូវបានឃាត់ខ្លួន ប៉ុន្តែមិនព្រមសារភាពបទល្មើសឡើយ ក្រុមបច្ចេកទេសរបស់ CPU ក្រុមនគរបាលព្រហ្មទណ្ឌ បន្តការប្រមូលភស្តុតាងពីកន្លែងកើតហេតុ និងសាកសពក្មេងស្រី ដើម្បីជួយក្នុងការសួរចម្លើយ ទើបជនល្មើសព្រមសារភាព ពេលដែលត្រូវប្រឈមមុខនឹងភស្តុតាងជាច្រើន។ ជនល្មើសបានសារភាពថា រូបគេធ្លាប់មានជម្លោះជាមួយឪពុករបស់ក្មេងស្រីរងគ្រោះកាលពីមួយឆ្នាំមុន ហើយនៅពេលយប់កើតហេតុ រូបគេស្រវឹងស្រាទើបបានរំលោភហើយសម្លាប់ក្មេងស្រីនោះ។
ក្រោយធ្វើកោសល្យវិច័យ និងចម្លើយសារភាពរបស់ជនល្មើស សមត្ថកិចកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់