ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ចាប់ផ្តើមប្រកាសរឿងថ្មីមួយទៀតហើយ ទាក់ទងទៅនឹង ផលិតផលរបស់ក្រុមហ៊ុន កូកាកូឡា ដោយប្រកាសឲ្យអ្នកលេងហ្វេសប៊ុកទាំងអស់ ជាពិសេសបងប្អូនប្រជាជនខ្មែរ ឈប់ផឹកទឹកសុទ្ធ Dasani របស់វៀតណាមទៅ ។
ម្ចាស់គណនីហ្វេសប៊ុកមួយបានសរសេរថា “សូម បងប្អូនកុំញ៉ាំទឹកបរិសុទ្ធ នេះអីព្រោះបាននាំចូលមកពីរយួន សូមអានអក្សលើដបនេះផង” ។
ជាមួយនឹងការប្រកាសបែបនេះ ក៏មានអ្នកចែករំលែកបន្តបន្ទាប់ នឹងកំពុងក្លាយទៅជាប្រធានបទដ៏ធំ ហើយជាបញ្ហាប្រឈមមួយដ៏លំបាករបស់ក្រុមហ៊ុន កូកាកូឡាផងដែរ ៕
មតិយោបល់