កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅមុខផ្ទះឈ្មោះ អៀង ជុំ ភេទប្រុស ក្នុងភូមិកុយ ឃុំដារ ស្រុកកំពង់លែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង។
ជនរងគ្រោះឈ្មោះ ចឹក ភិន ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ដំណើររឿង៖ នៅពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ សណ្ដោងរ៉ឺម៉កពីក្រោយ ពាក់ស្លាកលេខ យ.5298ភ.ព1 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានជ្រុលចង្កូតធ្លាក់ពីលើផ្លូវ ដួលតែម្នាក់ឯង បណ្ដាលឲ្យស្លាប់តែម្ដង។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់