តើអ្នកសៀមរាបដឹងដាច់ភ្លើងនៅតំបន់ណាខ្លះហើយឫនៅ?


ព័ត៌មានក្នុងដៃអ្នក
តើអ្នកសៀមរាបដឹងដាច់ភ្លើងនៅតំបន់ណាខ្លះហើយឫនៅ?
យោងតាមការជូនព័ត៌មានបន្ថែមពីអគ្គិសនីកម្ពុជា៖ ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយបន្ទាយមានជ័យ ទៅ អនុស្ថានីយពួក មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឲ្យបង្គោលខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ទ្រេតលើបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ត្រង់បង្គោលលេខ៣៨៨ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តសៀមរាប។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រ។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ៧៩.៨៣មេហ្គាវ៉ាត់៕…
កណ្តាលៈ ជនសង្ស័យចំនួន៤នាក់ ត្រូវនគរបាលស្រុកពញាឮចាប់ខ្លួន បន្ទាប់ពីយកដំបងគប់បុរសម្នាក់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគន្លងដាយលេខ11C ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះ (ស្លាប់) ឈ្មោះ ជឿន ម៉ក់ ភេទប្រុស…
កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុករថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ១៥-១៦ ភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ដំណើររឿង៖ យោងតាមប្រភពពីកន្លែងកើកហេតុបានដឹងថា ជនបង្កឈ្មោះ នៅ រដ្ឋា ហៅកឹម ភេទប្រុស អាយុ ៥២ឆ្នាំ…
មតិយោបល់