ព័ត៌មានជាតិ

អ្នកសៀមរាប! ម៉ោង១យប់រំលងអធ្រាត្រទើបមានភ្លើងប្រើប្រាស់វិញ!

យោងតាមការជូនព័ត៌មានបន្ថែមពីអគ្គិសនីកម្ពុជា៖ ករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយបន្ទាយមានជ័យ ទៅ អនុស្ថានីយពួក មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឲ្យបង្គោលខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ទ្រេតលើបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ត្រង់បង្គោលលេខ៣៨៨ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តសៀមរាប។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០១:០០នាទីយប់រំលងអធ្រាត្រ។
ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ៧៩.៨៣មេហ្គាវ៉ាត់៕​

មតិយោបល់