ព័ត៌មានជាតិ

ជនសង្ស័យចំនួន ០៥ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជេរប្រមាថមន្ត្រីរាជការ តាមទីសាធារណៈ

កំពត: កាលពីវេលាម៉ោង ៦ និង០០ នាទីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋានក្រុងកំពត បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធ
ករណីជេរប្រមាថមន្ត្រីរាជការ ទីសាធារណ: ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត កាលពីយប់ថ្ងៃទី ២២ ខែឧសភា ២០១៩ ។

ជនសង្ស័យខាងលើ៖
១.ឈ្មោះ សុខ ចាន់ណាក់ ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
២.ឈ្មោះ ពៅ ចាន់ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
៣.ឈ្មោះ ណេត អឹប ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយខាងកើត ។
៤.ឈ្មោះ អឹម ហៃ ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ។
៥.ឈ្មោះ គង់ ចិនឡា ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិក្រសាំងលើ ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ។

មូលហេតុ៖ ស្រវឹងស្រា ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់