ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់! បុរសម្នាក់បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកពីក្រោយគោយន្តកន្រ្តៃ ស្លាប់ភ្លាមៗនៅនឹងកន្លែង

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកជាមួយនឹងគោយន្តកន្រ្តៃ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧ចំនុចអូរអណ្ដូងក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ រឿន ដែន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ( ស្លាប់)។ បើកបរម៉ូតូម៉ាកហុងដាវេវ ពណ៌ប្រផេះ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-5678 បើកបរពីលិចទៅកើត។

ប្រភពដដែលបានបន្តទៀតថា មូលហេតុបណ្តាលមកពីជនរងគ្រោះបើកបរពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតទៅបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ រីឯម្ចាស់គោយន្តក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខម្ចាស់គោយន្ត ដើម្បីមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់