ព័ត៌មានជាតិ

អង្គុលីមា ២០១៩ ទាញកាំបិត ដេញកាប់ព្រះរស់ រត់ពេញភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: កាលពីវេលាម៉ោង០៩ និង៤៥នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីហិង្សាមួយ នៅភូមិរកាបាញ់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សៅ ភារ: ភេទប្រុស អាយុ២២ឆ្នាំ និងម្តាយឈ្មោះ សុខ ណាវ អាយុ ៥៦ ឆ្នាំ អ្នកទាំងរស់នៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នៅថៃ្ងកើតហេតុ ម្ដាយបានហាមកូន មិនឲ្យយកខ្លឹមសទៅលក់
ព្រោះដឹងថា ជនសង្ស័យមានផែនការយកប្រាក់ ទៅចាយវាយផឹកស៊ី ធ្វើឲ្យជនសង្ស័យខឹង បានទាញកាំបិត ដេញកាប់ម្ដាយ សំណាងហើយ សមត្ថកិច្ច ទៅទាន់ជួយឃាត់ កុំអីមិនជាទៅជាយ៉ាងណាទេ។

ក្រោយឃាត់ជនសង្ស័យ ត្រូវបាននាំយក ត្រូវធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យ ជំនាញចាត់ការតាមនីតិវិធី៕

មតិយោបល់