ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញរកឃើញជនជាតិចិន ២២នាក់ មានប្រើប្រាស់ និងគ្មានលិខិតឆ្លងដែន ក្នុងសណ្ឋាគារមួយកន្លែង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នៅវេលាម៉ោង ០៨ និង៣០នាទី ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី កម្លាំងជំនាញអន្តោប្រវេសន៍ បានចូលរួមសហការជាមួយកម្លាំងជម្រុះរួមមាន៖
-ផែនការងារសន្តិសុខ ដឹកដោយ លោក ឌុន សុខា ស្នងការរងទទួលការងារសន្តិសុខ
-ផែនការងារអន្តោប្រវេសន៍ ដឹកដោយ លោក ទៀង សៅរតន៍ ស្នងការរងទទួលការងារអន្តោប្រវេសន៍
-អធិការ អធិការរងក្រុងសែនមនោរម្យ និងមន្រ្តីប៉ុស្តិ៍នគរបាលស្ពានមានជ័យ
-កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ។

បានចុះត្រួតពិនិត្យ ឆែកឆេរ នៅទីរងសណ្ឋាគារ មណ្ឌលគិរី ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
+ក្រោយចុះធ្វើការ ត្រួតពិនិត្យ ឆែកឆេរ ជំនាញបានពិនិត្យឃើញ មានបន្ទប់សរុបចំនួន ៧៦បន្ទប់ ក្នុងនោះឆែកឆេរបាន ៧៤បន្ទប់ រីឯ ០២បន្ទប់ជាប់សោរពុំអាចចូលបាន ។
+ក្នុងចំនួន ៧៤បន្ទប់ខាងលើជំនាញបានរកឃើញ ជនជាតិចិនចំនួន ២២នាក់ ស្រី ០១នាក់ មានប្រើប្រាស់លិខិតឆ្លងដែន ចំនួន ០៣នាក់ គ្មាន ១៩នាក់ ស្រី ០១នាក់ និងសម្ភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្យូទ័រ ចំនួន ៣៤គ្រឿង
-Laptop ចំនួន ០៦គ្រឿង
-ផ្លាស ចំនួន ០៩គ្រឿង
-ស៊ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន ១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
-ក្តារចុចកុំព្យូទ័រ ចំនួន ២៣គ្រឿង
-រ៉ូឡូភ្លើង ចំនួន ១៥គ្រឿង
-ដុំវ៉ាយហ្វាយ ចំនួន ០៧គ្រឿង
-ឆ្នាំងសាកទូរស័ព្ទ មួយចំនួនធំ
-ទូរស័ព្ទដៃ ចំនួន ១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ ០៨គ្រឿង , កំពុងប្រើ ១២៧គ្រឿង)៕

មតិយោបល់