ព័ត៌មានជាតិ

សិស្សសាលាជា ស៊ីម សាមគ្គីម្នាក់ ក្នុងចំណោមបក្ខពួក ធ្វើសកម្មភាពឆក់កាបូបនារីបុគ្គលិកយេស KTV នៅជិតប៉ុស្តិ៍មិត្តភាព

ភ្នំពេញ: ជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ កំពុងដើរលើដងផ្លូវបណ្ដាលឲ្យនារីរងគ្រោះ និងជនសង្ស័យដួលទាំងអស់គ្នា ត្រូវបាននារីរងគ្រោះស្រែកថា ចោរៗ ស្របពេលសមត្ថកិច្ច កំពុងតែប្រចាំការ នៅប៉ុស្តិ៏ផង ក៏ចេញមកព័ទ្ធចាប់បាន២នាក់ រត់រួច២នាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២និង៣០ យប់រំលងអធ្រាត្រឈានចូល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៣៩ កែងនិងផ្លូវ១២៨ ជាប់ប៉ុស្តិ៍មិត្តភាព ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះសុខ រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្សសាលាជា ស៊ីម សាមគ្គី ថ្នាក់ទី៩ ស្នាក់ភូមិចម្រើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកឌុប ទី២ ឈ្មោះគង់ ភារ៉ា ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ ស្នាក់ភូមិចម្រើនផលសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ប៉ាល់ សុភាព ភេទស្រី៣០ឆ្នាំ មុខរបរបុគ្គលិក យេសKTV ជិតផ្ការាំទឹករាំ ស្នាក់នៅផ្ទះជួល ជិតទីតាំងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិសាយខ ស្រុកពាមរោយ៏ ខេត្តព្រៃវែង។

តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនាង បានចេញពីធ្វើការ ហើយដើរតាមផ្លូវ១៣៩ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូពីរគ្រឿងមួយ គ្រឿងម៉ាក ស្មាក់រីរីវ៉ូរ មិនចាំស្លាកលេខ ក្រោយពីជិះហួស ហើយមួយគ្រឿងទៀត ជិះត្រលប់ក្រោយវិញ ម៉ាកBeAT ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN-0337 បានធ្វើសកម្មភាពឆក់កាបូកស្ពាយ បណ្ដាឲ្យជនរងគ្រោះដួលរងរបួរលាត់កែងដៃ តែជនរងគ្រោះ ទាញយកកាបូបមកវិញ បណ្ដាលឲ្យដួលម៉ូតូជនសង្ស័យ ហើយនារីរងគ្រោះ បានស្រែកថាចោរៗ ស្របពេលសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍ ចេញមកអន្តរាគមន៏ឃាត់ខ្លួនបានភ្លាមៗចំនួន២នាក់ និងរត់រួចមួយម៉ូតូមានគ្នា២នាក់បាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច នាំខ្លួនចូលប៉ុស្តិ៍មិត្តភាព ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនបន្តតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យរួចរាល់ផងដែរ ហើយសមត្ថកិច្ច ក៏ប្រគល់កាបូបឲ្យវិញ ដែលមានទូរស័ព្ទមួយគ្រឿង និងលុយមួយចំនួន៕

មតិយោបល់