ឧប្បត្តិហេតុមួយបានកើតឡើងនៅស្ថានីយ៍មួយកន្លែងនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលមានមនុស្សជាច្រើននៅទីនោះ។
បើយោងទៅតាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា បុរសគ្មានផ្ទះសម្បែងម្នាក់បានសុំលុយសិស្សស្រីវ័យក្មេងម្នាក់ ដែលមានអាយុ២១ឆ្នាំ ប៉ុន្តែនាងបានបដិសេធមិនឲ្យ។មិនដឹងថាបុរសនោះគិតយ៉ាងម៉េចទេ ភ្លាមៗនោះក៏បានរុញនាងធ្លាក់ចុះផ្លូវរថភ្លើង តែសំណាងល្អមនុស្សនៅទីនោះបានទាញនាងឡើងមកវិញមុនពេលរថភ្លើងឆ្លងកាត់ ហើយឥឡូវនេះក្មេងស្រីរងគ្រោះត្រូវបានគេបញ្ចូនទៅសម្រាកព្យាបាលរបួសនៅមន្ទីពេទ្យ។
តាមរបាយការណ៍ឲ្យដឹងថាបុរសគ្មានផ្ទះសម្បែងម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Howard J. Mickens ដែលមានអាយុ ៣៩ឆ្នាំ គ្មានការងារធ្វើ បច្ចុប្បន្នរស់នៅដោយអាស្រ័យទៅលើការសុំទានគេ។
លោក Mickens នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មដោយចេតនាក្នុងអំឡុងពេលនៃការជំនុំជម្រះរឿងក្តីនេះ៕
មតិយោបល់