ព័ត៌មានជាតិ

សូមបងប្អូនជាជាងសំណង់ មេត្តាប្រុងប្រយ័ត្ន! បុរសម្នាក់ ត្រូវម៉ូទ័រ របូតប៉ះចំខ្លួន បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

តាកែវ: នៅវេលាម៉ោង ០៧ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ មានករណីបុរសជាងសំណង់ម្នាក់ បានយកម៉ូទ័រទៅកាត់ឈើក្តារ ទៅប៉ះដែកគោល ក៏របូតម៉ូទ័រ មកប៉ះចំខ្លួន បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅចំណុចភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យសព រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបងប្អូនជាជាងសំណង់ ដែលបើបានមើលឃើញព័ត៌មាន មេត្តាមានការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ជាក់ស្ដែងដូចករណីនេះស្រាប់៕

មតិយោបល់