ព័ត៌មានជាតិ

សពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវគេយកមកទម្លាក់ចោល នៅការដ្ឋានសំណង់ហាវវិនលក់គ្រឿង សំណង់អន្តរជាតិខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង ០៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែ
ឧសភា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ (ឃ្លាំងលើ) ត្រង់ចំណុចមុខ
ការដ្ឋានសំណង់ហាវវិនលក់គ្រឿង សំណង់អន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងក្រុមទី១
១ ភូមិ១ សង្កាត់លេខ១ក្រុង ខេត្តព្រះសីហនុ មានករណីម៉ូតូមិនស្គាល់ម៉ាក ជិះគ្នា០២នាក់ ដឹកសាកសពទម្លាក់ចោលរួចរត់គេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានចុះត្រួតពិនិត្យ បញ្ជាក់ថា សពភេទប្រុស អាយុប្រ
ហែល៤០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ស មានសសេរអក្សចិនពីមុខ ស្លៀកខោយឺត ជើងវែងពណ៌ខ្មៅ ។

បច្ចុប្បន្នសាកសព បានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកចម្ការចេកក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណបន្ត៕

មតិយោបល់