ព័ត៌មានជាតិ

អាសូរណាស់! បុរស២នាក់ស្លាប់ដោយរន្ទះបាញ់ផ្អើលនៅ…

កំពង់ឆ្នាំង: នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្លាក់ភ្លៀងមួយមេ មានករណីរន្ទះបាញ់ បណ្ដាលឲ្យស្លាប់
មនុស្សចំនួន២នាក់ ក្នុងពេលឃ្វាល ក្របីនៅចំណុចភូមិខ្សាច់ហាប ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ម្នាក់ឈ្មោះសាន ភេទប្រុស អាយុ64ឆ្នាំ និងម្នាក់ទៀតឈ្មោះ នៅ ភេទប្រុស អាយុ2០ឆ្នាំ។ សាកសពទាំង ២ នាក់មានទីលំនៅភូមិថ្នល់ ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ព្រោះអ្នកទាំង ២ បានដេញក្របីទៅឃ្វាលនៅតំបន់នោះ៕

 

មតិយោបល់