ព័ត៌មានជាតិ

សុខភាពល្អ និងមានសណ្ដាប់ធ្នាប់ ក្នុងប្រទេស សូមបងប្អូនប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ដាក់សំរាមឲ្យមានត្រឹមត្រូវ

ភ្នំពេញ: តើសំរាមដែលបញ្ចេញដោយគ្មានការវេចខ្ចប់ បង្កផលលំបាកដល់បរិស្ថាន និងប្រតិបត្តិការសម្អាត ប្រមូលអ្វីខ្លះ?

-ប៉ះពាល់ខ្លាំងដល់សុខភាព សោភ័ណភាព
-សំរាមអាចហោះហើរ ប៉ើង ទៅកន្លែងផ្សេងៗ
-សំរាមអាចហូរទៅបិតមាត់លូ ឬចូលលូពេលមានភ្លៀង
-ត្រូវចំណាយពេល សម្អាត ប្រមូលយូរ បង្កក្លិនស្អុយខ្លាំងដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសអ្នកនៅទីនោះ

អាស្រ័យហេតុនេះ សូមបងប្អូនអាជីវករប្រកបរបរនៅផ្លូវមុន្នីរ៉េត ពីមុខពេទ្យវិសាលសុខដល់ស្តុបផ្សារដើមគ និងផ្លូវ២១៧ ពីផ្លូវ២២៣ ដល់រង្វង់មូលចេនឡា មេត្តាជួយវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ។
បរិស្ថានស្អាត អនាម័យស្អាត រាជធានីស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា រួមសហការគ្នា៕

មតិយោបល់