ព័ត៌មានជាតិ

សូមជួយ Share និងរាយការណ៍ផងបងប្អូន! សមត្ថកិច្ច ប្រកាសតាមចាប់ជនសង្ស័យមានភិនភាគដូចក្នុងរូប

បន្ទាយមានជ័យៈ ជនសង្ស័យទាំង០៦នាក់ ដែលមានភ្ជាប់ជាមួយរូបថតខាងក្រោមស្រាប់ ជាក្រុមជនសង្ស័យ ដែលបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ បានប្រើហិង្សាដោយចេតនា យកវត្ថុរឹងវាយមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងចុះប្រតិបត្តិការ បណ្ដាលឲ្យរងរបួសផ្នែកក្បាលខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ ដើម្បីវះកាត់លលាដ៍ក្បាល យកឈាមកកចេញពីខួរក្បាល ។

ក្រោយពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពរួច កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន០២នាក់ ចំណែកជនសង្ស័យ ចំនួន០៦នាក់ទៀត បានរត់គេចខ្លួន ។
ក្នុងនាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចទាំងអស់ សូមជួយសហការ តាមចាប់ជនសង្ស័យ ដែលមានភ្ជាប់រូបថតជាមួយស្រាប់ ដើម្បីយកមកផ្តន្ទាទោស ទៅតាមច្បាប់ជាធរមាន និងប្រជាពលរដ្ឋទាំងអស់ សូម មេត្តាជួយសហការបើបានឃើញជនសង្ស័យ ដូចមានរូបថតខាងក្រោម សូមជួយរាយការណ៍ជូនសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសង្ឃឹមយ៉ាងមុតមាំទុកជាមុន ចំពោះកិច្ចសហការពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ផងដែរ៕

មតិយោបល់