ព័ត៌មានជាតិ

អុញនោះ! លោក ស ថេត៖ ឆាប់ៗខាងមុខ នឹងធ្វើតេស្តទឹកនោមមន្រ្តីនគរបាលទាំងអស់

ភ្នំពេញៈ ក្នុងឱកាសគោរពទង់ជាតិ ដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ លោក ស ថេត ស្នងការ​នគរបាល​រាជធានីភ្នំពេញ បានក្រើនរំឭកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខ ចាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន លោកកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន ។

អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ៕

មតិយោបល់