ចាកាតា៖អជ្ញាធររបស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធនេះបានសម្រេចចិត្តក្នុងការប្រើប្រាស់រយៈពេលមួយសប្តាហ៍ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយរញ្ជួយដីនៅក្នុងតំបន់ Bener Meriah ដែលរងគ្រោះថ្នាក់ខ្លាំងជាងគេតាមរយការសាងសង់ផ្ទះសម្បែងឡើងវិញហេដ្ឋារចនាសម្ពន្ធនិងជនរងគ្រោះផងដែរ។
តាមរយនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រើប្រាស់កញ្ចប់ថវិកា 40 ពាន់លានរូបៀត្រូវជា 4 លានដុល្លារអាមេរិកសម្រាប់ជំនួយហិរញ្ញវត្ថុក្នុងការជួយនិងគ្រឿងឧបត្ថម្ភទៅដល់តំបន់រងគ្រោះ។ការឆ្លើយតបនិងគ្រោះមហន្តរាយលើកនេះនឹងត្រូវធ្វើឡើងដល់ថ្ងៃទី 9 កក្កដាតាមគម្រោងតែវានឹងអាចបន្តការងារអាស្រ័យលើស្ថានភាពជាក់ស្តែងនៃតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអង្គារនេះប្រទេសឥណ្ឌូនេស៊ីបានទទួលរងគ្រោះពីការរញ្ជួយដីដែលមានកម្រិង 6,0 រិចទ័រដែលបានធ្វើឲ្យស្លាប់ 24 នាក់របួសរាប់រយនាក់និងផ្ទះសម្បែងជាច្រើនរយខ្នងត្រូវបានខូចខាតទាំងស្រុង៕
https://i1272.photobucket.com/albums/y389/domneng/Decore/132509344_41n_zps49f38007.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/132509344_61n_zpsac7c5bc4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/132509344_31n_zps440ec5bc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/132509344_71n_zpse7049029.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/132509344_51n_zps46f26966.jpg
មតិយោបល់