តាកែវៈ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុក សារធាតុញៀននៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ តាមការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យឈ្មោះ ង៉ែត សំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅកន្លែងកើតហេតុ។
រួមទាំងដកហូតវត្ថុតាងមាន៖
-ម្សៅក្រាមសថ្លា ICC (ម៉ាទឹកកក) ចំនួន ០៨កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
-ទូរស័ព្ទ ០២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់