ព្រះសីហនុៈ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ករណីកាយដីសម្រាប់សាងសង់ផ្ទះ ប្រទះឃើញកេះមួយមានអាវុធខ្លី ២ដើមបង់ និងគ្រាប់មួយចំនួន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៥នាទីព្រឹក ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញចុះទៅដល់ទីតាំងខាងលើត្រួតពិនិត្យឃើញមាន៖
-អាវុធខ្លីម៉ាក K.54 ចំនួន ១ដើម (គុណភាព៧០%) បង់១ គ្រាប់ចំនួន ៣៤គ្រាប់
-អាវុធខ្លីម៉ាក ប៉េអាកុលចំនួន ១ដើម (គុណភាព៧០%) បង់១ គ្រាប់ចំនួន ១៣គ្រាប់
-បង់អឹមសីចំនួន ៥បង់ (គ្មានគ្រាប់)
-គ្រាប់ដែក ១គ្រាប់ មិនស្គាល់ម៉ាក
សូមបញ្ជាក់៖ អាវុធ និងគ្រាប់ត្រូវបានកម្លាំងការិយាគ្រប់គ្រងអាវុធជាតិផ្ទុះ យកទៅរក្សាទុក៕
មតិយោបល់