ព័ត៌មានជាតិ

ស្រីប្រកាន់ប្រុសប្រកែកឬយ៉ាងណា ទុកជូនតុលាការសម្រេច…

កណ្តាល: យុវជនជាសិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹង ពីបទ រំលោភសេពសន្ថវ:
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។

ជនរងគ្រោះឈ្មោះញ ស ហ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល មុខរបរលក់ដូរ ។
ជនសង្ស័យឈ្មោះ អៀង ភារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ: សិស្សសាលា ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣០
ខែមិនា ឆ្នាំ២០១៩ ឈ្មោះ ញ ស ហ ជនរងគ្រោះ បានទៅបត់ជើងតូច នៅខាងលិចផ្ទះ របស់ខ្លួន ឃ្លាតចម្ងាយប្រហែល ២០ ម៉ែត្រ ពេលកំពុងអង្គុយបត់ជើង ស្រាប់តែមានឈ្មោះ អៀង ភារិទ្ធ បានមកចាប់ផ្តួល នាងឲ្យដេកផ្ងា រួចឈ្មោះ អៀង ភារិទ្ធ បានរំលោភនាង រហូតបានសម្រេច។
បន្ទាប់ពីបានសម្រេចបំណងហើយ ស្រាប់តែមានឈ្មោះឃឹម ញ៉ាញ់ ត្រូវជាឪពុកបង្កើត ឈ្មោះ ញ ស ហ មកដល់បំភ្លឺដោយភ្លើងពិល ទូសព្ឌ័ ភ្លាមនោះ ឈ្មោះ អៀង ភារិទ្ធបានគេចខ្លួនពីកន្លែងកើតហេតុតែម្ដង ពេលជាមួយគ្នានោះ ឈ្មោះ
ឃឹម ញ៉ាញ់ បានសួរនាំកូនរបស់ខ្លួន ទើបឈ្មោះ ញ ស ហ បញ្ជាក់ប្រាប់ឪពុកថាឈ្មោះអៀង ភារិទ្ធបានចាប់រំលោភ សេពសន្ថវះ ខ្លួន។

ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងសមត្ថកិច្ចប៉ុស្គិ៍ត្រើយស្លា បាននាំឈ្មោះ អៀង ភារិទ្ធ មកប៉ុស្ដិ៍រដ្ឋបាល សាកសួរនឹងបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្អាង។
បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវីធី៕

មតិយោបល់