ខ្សែការពាររបស់ ព័រទុហ្គាល កីឡាករ Pepe ខាង FIFA បានហាមឃាត់មួយក្រកួត ខណៈដែលយកក្បាលបុកនឹងកីឡាករអាល្លឺម៉ង់ Thomas Muller ក្នុងអំឡុងប្រកួតកន្លងមក។នេះបើយោងតាមការចុះផ្សយរបស់ ទំព័រ វីគី នៅថ្ងៃទី ២០ ខែ មិថុនា។
ជាមួយនឹងការយកក្បាលបុកពោះ កីឡាករ Thomas Muller ត្រូវបានអាជ្ញាកណ្តាលហូតកាតក្រហម បណ្តេញចេញពីទីលាន ធ្វើឲ្យក្រុមព័រទុហ្គាល ចាញ់យ៉ាងអាម៉ាស ក្នុងលទ្ធផល ៤ – ០ ។ ការប៉ះទង្គិចនេះ ត្រូវបានខាង FIFA ហាមឃាត់មួយប្រកួត ខណៈដែល ព័រទុហ្គាល ត្រូវជួប អាមេរិក នៅថ្ងៃទី ២៣ ខែ មិថុនា និងបង្ហាញមុខជួបជាមួយនឹង ហ្គាណា បើសិនជា ព័រទុហ្គាល យកឈ្នះ អាមេរិក។
ជាមួយនឹងគ្នានេះដែរ Pepe ដែលមានវ័យ ៣១ ឆ្នាំ ក៏ត្រូវបានខាង FIFA ពិន័យទឹកប្រាក់ ៩៨៦០ ផោនផងដែរ៕
ទស្សនាវីដេអូឃ្លិប ការប៉ះទង្គិច រវាង Pepe និង Thomas Muller ៖
ព័ត៌មានជាតិ
មតិយោបល់