បន្ទាយមានជ័យៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យលើគុណភាព សុវត្ថិភាពម្ហូបអាហារនៅ ផ្សារគុត្តសត និងផ្សារអូរជ្រៅថ្មី ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។
បន្ទាប់ពីដើរចុះពិនិត្យដោយផ្ទាល់ប្រមាណជា ១៥តូបរួចមក មន្ត្រីជំនាញបានរកឃើញផលិតផលខូចគុណភាព (អាហារឬភេសជ្ជៈកំប៉ុងមានសភាពក្រពឹត) និងផលិតផលហួសកាលបរិច្ឆេទមានដូចជា៖
-មីកម្ទេចកញ្ចប់
-ទឹកដោះគោស្រស់
-ស្ករគ្រាប់
-ទឹកក្រូច
-ចាហួយ
-មីកញ្ចប់ សរុបប្រមាណ ៤២គីឡូក្រាម។
ក្រោយមកមន្រ្តីសាខាកាំកុងត្រូលខេត្ត បានប្រមូលផលិតផលទាំងនោះ យកទៅរក្សាទុកដុតកម្ទេចចោល និងអំពាវនាវដល់ទាំងអ្នកលក់ និងអ្នកទិញរាល់ពេលផលិតផលអាហារយកទៅលក់ ឬបរិភោគគួរចេះពិនិត្យកាលបរិច្ឆេទផុតកំណត់ដោយខ្លួនឯង ជៀសវាងទិញរបស់ខូចគុណភាព យកទៅបរិភោគហើយប៉ះពាល់សុខភាពខ្លួនឯង៕
មតិយោបល់