ឧត្តរមានជ័យៈ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការឃាត់ខ្លូន ករណីហិង្សា និងចែកចាយប្រើប្រាស់រក្សាទុកនូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ជំនោធម្មជាតិ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំង ភូមិកំណប់ សង្កាត់ បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះបង្រ្កាបនោះ សមត្ថកិច្ច ឃាត់ខ្លួនមនុស្សប្រុសចំនួន០៦ និងស្រី០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ៅ សាមិន (ហៅ ជ្រូក) ភេទប្រុស អាយុ២០ឆ្នាំ
២-ឈ្មោះ តែ បុនគីម ភេទប្រុស ១៩ឆ្នាំ
៣-ឈ្មោះ មួយស្រស់ ភេទប្រុសអាយុ ២០ឆ្នាំ
៤-ឈ្មោះ ចាត លីដេត ភេទប្រុសអាយុ ១៦ឆ្នាំ
៥-ឈ្មោះ លឹមសុភក្រ ភេទប្រុស អាយុ១៩ឆ្នាំ
៦-ឈ្មោះ ផុន ដាវន្ត ភេទប្រុស អាយុ១៩ឆ្នាំ
៧-ឈ្មោះ ហេង សុវណ្ណកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ
៨-ឈ្មោះ ជូន សុភាភេទ ស្រីអាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់។
ក្នុងការចុះបង្រ្កាបខាងលើ ដកហូតបានគ្រឿងញៀនមួយកញ្ចប់ធំ និងឧបករណ៍ សម្រាប់ជក់មួយចំនួន និងម៉ូតូចំនួន០៤គ្រឿង ទូរស័ព្ទចំនួន០៨ គ្រឿងទៀតផង។
បច្ចុប្បន្ន ជនសង្ស័យចំនួន៨ខាងលើ សមត្ថកិច្ចជំនាញកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់