ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកក្នុងប្រឡាយ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ២នាក់ រាយការណ៍ជូនសមត្ថកិច្ចថា ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់អណ្ដែតទឹកប្រឡាយ ខាងត្បូងផ្លូវលេខ១៣០ ស្ថិតនៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ។

អ្នករាយការណ៍ជូនសមត្ថកិច្ចមានឈ្មោះ អ៊ុច សន ភេទប្រុស អាយុ ៥៨ឆ្នាំ និងឈ្មោះ ឆិល ឈឺន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ អោ សាវ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាមនុស្សផឹកស្រាប្រចាំ មានទីលំនៅភូមិឃុំកើតហេតុ។

ករណីខាងលើនេះ ជំនាញបច្ចេកទេសស្រុកពិនិត្យទៅលើសាកសពពុំមានស្លាកស្នាមអី្វទេ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតប្រាកដមែន រួចសមត្ថកិច្ចប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់