រតនគិរីៈ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ ថន ផលិត( ហៅអៀវ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
មូលហេតុបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រា ហើយបានដើរក្បែរស្រះទឹក ក៏រអិលជើងធ្លាក់ចូលស្រះ បណ្តាលឲ្យលង់ទឹកស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
ក្រោយមកកម្លាំងជំនាញអធិការ និងកម្លាំងប៉ុស្តិ៍បាតាង បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព រួចបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារលង់ទឹកមែន។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់