ព័ត៌មានជាតិ

សង្ស័យប្រើសារធាតុហួសកម្រិត ប្តីទាញកាំបិតប្រហារប្រពន្ធ ដួលស្លាប់ក្នុងថ្លុកឈាម

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១ និង២៥នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានករណីឃាតកម្ម ប្ដីទាញកាំបិតកាប់ប្រពន្ធខ្លួន បណ្ដាលឲ្យដួលស្លាប់យ៉ាងអាណោចអាធ័ម នៅត្រង់ចំណុចភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ អង រ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ បានកាប់ចំនួន៤កាំបិតផ្គាក់ ទៅលើប្រពន្ធខ្លួនឈ្មោះ ម៉ាប់ ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ មានកូនម្នាក់ ភេទប្រុសអាយុ៤ឆ្នាំ ក្រោយធ្វើសកម្មភាពរួច ត្រូវបានប្រជាពលរដ្ឋស្ទាក់ព័ទ្ធ ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

បន្ទាប់ទទួលបានដំណឹងនេះភ្លាម សមតត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ សពមានសភាព៖ មានស្នាមចំត្រចៀក ស្មាខាងស្តាំ កញ្ចឹងក និងដើមដោះទាំងសងខាង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានសម្លាប់ប្រពន្ធមែន ហើយកន្លងមករូបគេ បានប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់