ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធលួចស័ង្កសីរបស់មន្ត្រីក្រសួងសង្គមកិច្ចម្នាក់

0

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណ:ពួកគេ កំពុងធ្វើសកម្មភាពគាស់លួចស័ង្កសីដំបូលឃ្លាំងរបស់មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ត្រូវម្ចាស់មកទាន់ស្រែកឆោឡោ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យទាំង៣នាក់៖
ទី១ ឈ្មោះ សារី អ៊ីមរ៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិ ឥស្លាម ទីលំនៅភូមិ ឃ សង្កាត់ច្រាំងចំរេះ ២ មុខរបរ មិនពិតប្រាកដ (មានសារ ធាតុញៀន )។
ទី២ឈ្មោះ មីន រ៉ូហ្វី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិឃ សង្កាត់ ច្រាំងចំរេះ២ មុខរបរមិនរើសអេតចាយ (មានសារធាតុញៀន) ។
ទី៣ឈ្មោះ សន សឿ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្លះជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក កម្មករសំណង់( មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ជា ហួរ ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដីឡូ១៦៨A ផ្លូវលំក្រុម៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ មុខរបរ មន្រ្តីក្រសួងសង្គមកិច្ច ។

សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងខាងលើ ជនរងគ្រោះ បានមកពីផ្ទះ មកមើលឃ្លាំងដែលទុកចោល ក៏ស្រាប់តែឃើញជនសង្ស័យទាំង០៣នាក់ កំពុងធ្វើសកម្មភាពគោះដំបូលឃ្លាំងស័ង្កសី រួចក៏ស្រែកផ្អើលឆោឡោ ខណ:ពេលដែលកម្លាំងកំពុងធ្វើការល្បាត បានជួយអន្តរាគមន៍ ឈានទៅឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់តែម្តង ។

សម្ភារ:ដកហូតរួមមាន ម៉ូតូម៉ាកធូដេ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ១CH ២៨១៥ សោ០២ដើម កាំបិតប៉ាំង០១ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.