ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបគ្រឿងក្នុងផ្ទះសំណាក់ ហាក់ហេង ម្តុំស្វាយប៉ាក ផ្លូវជាតិលេខ៥

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០យប់ ក្រោយពីបានបើកការស្រាវជ្រាវរួច កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍ឬស្សីកែវ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅចំណុចផ្ទះសំណាក់ ហាក់ហេង បន្ទប់លេខ៣០៨ ផ្លូវជាតិលេខ៥ ក្រុមទី៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យចំនួន០៣នាក់ ស្រី០២នាក់និងប្រុសម្នាក់ ដែលជនសង្ស័យទី១ ឈ្មោះ ផល ចម្រើន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបរើការខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុមទី២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (អ្នកជួញដូរ) ។ ជនសង្ស័យទី២ ឈ្មោះ ចាន់ ភីរុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (អ្នកប្រើប្រាស់) ។ ជនសង្ស័យទី៣ឈ្មោះ រ៉េត អីនាង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ (អ្នកប្រើប្រាស់) ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន កម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់