ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះអស់៣ខ្នងនិងទ្រព្យសម្បត្តិស្ទើតែទាំងស្រុងនៅស្រុកកំពង់សៀម

កំពង់ចាមៈ នៅថ្ងៃទី ១៦ខែ មមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៥និង៣០ នាទី មាន ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះអស់ចំនួន០៣ខ្នង ស្ថិត នៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដោយមានការជួយពីកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យខេត្តកំពង់ចាម និង កម្លាំងអន្តរាគមន៍ពន្លត់ភ័យស្រុកកំពង់សៀម ដោយមានការចូលរួមពីលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងលោកអភិបាលរង នៃគណៈអភិបាលស្រុកកំពង់សៀម បានដឹកនាំកងកម្លាំងទាំង៣ .ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដឹកនាំដោយលោក ឯក ប៉ាន់ដន កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម។
ជនរងគ្រោះដោយករណីគ្រោះអគ្គិភ័យខាងលើ
១ /.ផ្ទះរបស់ឈ្មោះមាស សេង ភេទស្រីអាយុ៨៥ឆ្នាំជាតិខ្មែរ
.ខូចខាត ផ្ទះ០១ខ្នងទំហំ ០៤ម×០៤មធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់មួយចំនួន ។
២./. ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំ ជាតិខ្មែរ
.ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦មធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន .។
៣./. ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំជាតិខ្មែរ .ខូចខាតបាត់បង់ផ្ទះទំហំ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន ។
អគ្គិភ័យ មិនបណ្តាលរងគ្រោះមនុស្សឡើយ។
មូលហេតុ បណ្តាលមកពីឆ្លងចរន្ធអគ្គីសនី.។
ការអន្តរាគមន៍ និង បានពន្លត់ រលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យរបស់អធិការ ដ្ឋាននគរបាលស្រុកកំពង់សៀមនិងឡានពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន មានចំនួន សរុប ៤គ្រឿង និងប្រើប្រាស់ទឹកអស់ ៤ រថយន្ត។
_រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត។
_រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ត៕

 

មតិយោបល់