ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បង្កឲ្យផ្អើលសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៩០ មុខមិត្តភាពកម្ពុជា វៀតណាម ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនបង្កឈ្មោះ ស្រី ប៉ិនណា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអូសម៉ូតូក្រោមរថយន្តប្រហែលជា ៣គីឡូដី ក្នុងគោលបំណងបើករត់គេចតែ ភ្លាមៗនោះ សមត្ថកិច្ចសម្រេចដាក់កម្លាំងតាមចាប់ខ្លួនម្ចាស់រថយន្តជាបន្ទាន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់