ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង២០ នាទីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ មានករណីអ៊ំវ័យចំណាស់ម្នាក់ មានអាយុ៨៤ឆ្នាំ បានឡើងបេះផ្លែស្វាយ បណ្តាលឲ្យបាក់មែកធ្លាក់ស្លាប់ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតនៅភូមិទ្រា២ ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់