ព័ត៌មានជាតិ

ទណ្ឌិតម្នាក់ ស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ បុរសជាទណ្ឌិតម្នាក់ ឈ្មោះ ឡាយ មិថុនា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាប់ចោទពីបទចាត់ចែងប្រើប្រាស់គ្រឿងញៀន បានស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ធំ ។

ប្រភពពីពិរុទ្ធជនឈ្មោះ មួន សុផានី ភេទប្រុស អាយុ២៦ឆ្នាំ នៅបន្ទប់ឃុំឃាំង ជាមួយជនរងគ្រោះ នៅមុនកើតហេតុ គាត់បានឮសូរសំឡេងធ្លាក់ប៊ីដុងទឹកយ៉ាងខ្លាំង ហើយគាត់បានដើរទៅមើល ស្រាប់តែឃើញជនរងគ្រោះដួលផ្ងារពោះនៅលើការ៉ូ ដោយឃើញសភាពមិនស្រួល ក៏បានហៅទណ្ឌិតឯទៀតឡើងមកជួយមើល និងធ្វើចលនា តែនៅមិនដឹងខ្លួនទៀត ទើបអនុរក្សពន្ធនាគារ បញ្ជូនជនរងគ្រោះទៅមន្ទីរ ពេទ្យខេត្តកំពង់ធំ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យខេត្ត ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខេត្ត បានចុះទៅត្រួតពិនិត្យសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់