ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនម្នាក់ នៅស្រុកព្រៃនប់ ត្រូវចោរឆក់..

ភ្នំពេញ: ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ផ្ទៃមេឃ ) ប្រព្រឹត្តត្រង់ចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤១៨ ក្រុម២១ ភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៣និង២០នាទី បញ្ជូនទៅការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅ សុង ពៅ ហៅ ពៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០១៩ លេខតួ ០០៣២២៧៩ លេខម៉ាស៊ីន ០០៣២២៧៩ ពាក់ស្លាកលេខ ភ្នំពេញ1HQ-3217

ជនរងគ្រោះឈ្មោះ Zhang LiLi ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E១៨១៧០៦២៤ ស្នាក់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

សម្ភារ:បាត់បង់៖
-កាបូបយួរដៃ ពណ៌ផ្ទៃមេឃចំនួន ០១
-លិខិតឆ្លងដែនចំនួន ០១
-ប្រាក់ដុល្លារ ចំនួន ៥០០០ដុល្លារអាមេរិក
-ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកអាយហ្វូនស៊ិចផ្លឹស ស៊ីមកាតលេខ ០៨៨៣៨៧០៨៨៨ ម៉ាកអាយហ្វូនអ៊ិច ពណ៌ទឹកមាស ស៊ីមកាតលេខ +១៣៦០៦៣០២២១៧
-បណ្ណ័បើកបររថយន្តចំនួន ០១

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់