ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿង បុកគ្នាលាន់ឮដូចរន្ទះ របួសមនុស្ស ៣នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រ ៩០-៩១ ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត។

រថយន្តម៉ាក Deawoo ពណ៌ស សណ្តោងរ៉ឺម៉កដឹក SK១ គ្រឿងពីលើ ស្លាកលេខភ្នំពេញ 3A.0758 អ្នកបើកបរឈ្មោះផន តុលា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រល់ ឃុំត្រែងត្រយឹង បើកបរមកពីទិសខាងលិចទៅកើត ដល់ចំណុចខាងលើ បានរេចង្កូតទៅបុកថយន្តម៉ាក Freightliner ពណ៌ស សណ្តោងរ៉ឺម៉កដឹកដែក ស្លាកលេខភ្នំពេញ.3E.5260 អ្នកបើកបរឈ្មោះ ឌុលទី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីលិចទៅកើត បណ្តាលឲ្យរថយន្តទាំង២ខូចខាតធ្ងន់ របួសមនុស្សចំនួន៣នាក់ ស្រាល១នាក់ យកទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ចំពោះរថយន្តទាំង២ ក្រោយកើតហេតុ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់