ព័ត៌មានជាតិ

អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ២៧១ ព្រំប្រទល់ខណ្ឌសែនសុខ-មានជ័យ នឹងមានផលរំខាន សូមសាធារណជន និងបងប្អូនពលរដ្ឋ មេត្តាយោគយល់

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរ​បស់រដ្ឋបាលរាជធានីភ្នំពេញ បានដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លង កាត់ស្ពានសឡា តាមបណ្តោយ ផ្លូវលេខ5C ចាប់ពីផ្លូវលេខ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ ព្រំប្រទល់ខណ្ឌ សែនសុខ និង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ៖ រដ្ឋបាល រាជធានីភ្នំពេញ នឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវ លេខ5C ទំហំ មុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន បីជូរ ។

អាស្រ័យហេតុនេះ សូមសាធារណជន និង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តា ជ្រាប យោគយល់ និងអធ្យាស្រ័យ ចំពោះរំខាន ដល់ការធ្វើចរាចរឆ្លង កាត់ការដ្ឋាន៕

មតិយោបល់