ព័ត៌មានជាតិ

ម្នាក់ទៀតហើយត្រូវរន្ទះបាញ់ស្លាប់នៅស្រុកជីក្រែង

សៀមរាប: ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ2019 វេលាម៉ោង១២និង00នាទី មានភ្លៀងធ្លាក់ក្នុងភូមិសាស្ត្រឃុំគោកធ្លោកក្រោមមានរន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ ជាន ចាន់ ភេទ ប្រុស អាយុ២៩ឆ្នាំ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានចេញទៅព្រោះស្រូវ នៅវាលស្រែខាងត្បូងភូមិចម្ងាយ 1000ម៉ែត្រ។
ក្រោយកើតហេតុសាកសពមានស្នាមជាំលើដើមទ្រូងហើយខោរហែកជាជំរៀកៗ ត្រូវបានក្រុមគ្រួសារសពយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់