ព័ត៌មានជាតិ

បើករថយន្តកៀរម៉ូតូ០២គ្រឿងដួល បណ្ដាលឲ្យអ្នកបើករងរបួស

សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត បើកបរក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតទៅបុកដើមចំបក់នៅខាងស្តាំដៃ ហើយបានជ្រុលទៅប៉ះម៉ូតូ០២គ្រឿងទៀត បើកបញ្ច្រាសទិសគ្នា ជាមួយរថយន្តពីជើងទៅត្បូង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួស ហើយត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង០៥ និង៤៥នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅខាងត្បូងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីចម្ងាយ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកអនុសេនីយ៍ឯក ជៀម រក្សា អធិការនគរបាលស្តីទីស្រុកបន្ទាយស្រី បានឲ្យដឹងថា រថយន្តក្រោយពេលកើតហេតុបានបើករត់គេចខ្លួនរហូតដល់ភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី រថយន្តដាច់កងមុខផ្នែកខាងស្ដាំទៅលេងរួច អ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

លោកអធិការនគរបាលស្តីទី បានបញ្ជាក់ថា រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-6344 បើកបរដោយឈ្មោះ យុក សាប៉ូ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ជនរងគ្រោះក្នុងករណីខាងលើនេះមាន ឈ្មោះ នួន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1U-9350 និងម្នាក់ទៀតឈ្មោះ ម៉ោញ ម៉ារីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-7159 ជនរងគ្រោះ ។ អ្នកទាំង០២នាក់រស់នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប រងរបួសស្រាល។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំភាគីទាំងសងខាង ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់