កណ្តាលៈ លួចម៉ូតូបានហើយ ត្រូវម្ចាស់ដឹងទាន់ រត់ចោលម៉ូតូគេចខ្លួនបាត់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ញ៉ ពន្លក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះសៀម យូ ភេទ ប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។(គេចខ្លួន)
វត្ថុតាងចាប់យក
១.កន្ត្រៃកាត់ដែក ចំនួន០១
២.ភ្លើងហ្វា(ពិលពាក់ក្បាល) ចំនួន០១គ្រឿង
៣.នាឡិកាដៃ ចំនួន០១គ្រឿង
៤.ឆ្នាំងសាកថ្មទូរស័ព្ទ ចំនួន ០១គ្រឿង
៥.ដង្កាប់ ចំនួន០១
៦.កន្ត្រៃ ចំនួន០១
៧.ប្រេងសាំងចំនួន០១ដបទឹកសុទ្ធ(កន្លះលីត្រ)
៨.សោរទីបខ្សៀលេខ៨ ចំនួន០១
៩.ដែកសំប៉ែតមានមុខស្រួចម្ខាងចំនួន០២កំណាត់ ឆ្នៃសម្រាប់ចាក់បំបែកសោរម៉ូតូ
១០.កាបូបតូចមានរូតធ្វើពីក្រណាត់ចំនួន០១ មានឡាមមួយនៅក្នុងកាបូបនោះ
១១.ក្រមាព៌ណក្រឡាចត្រង្គ ក្រហម-ស ចំនួន០១ ។
តាមរឿងហេតុបានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង២០នាទី ជនរងគ្រោះបានត្រឡប់មកពីធ្វើការវិញ បានទុកម៉ូតូនៅក្នុងរោងបាយដោយមិនបានចាក់សោរកម៉ូតូ ឬសោរអ្វីផ្សេងទេបន្ទាប់មកជនរងគ្រោះក៍បានឡើងដេកនៅលើផ្ទះជាមួយប្រពន្ធបាត់ទៅ។
លុះដល់វេលាម៉ោង៣និង០០នាទីទៀបភ្លឺ ក្នុងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ គាត់បានឮសំលេងឪពុកម្ដាយស្រែកឆោឡោថា ចោរលួចម៉ូតូៗ ភ្លាមនោះខ្លួនបានស្ទុះចុះពីលើផ្ទះមកក្រោមឃើញម៉ូតូរបស់ខ្លួន ត្រូវបានចោរកំពុងអូសដល់ផ្លូវមុខផ្ទះ ឃើញដូចនោះក៏ស្ទុះរត់ដេញតាម បណ្ដាលអោយចោរនោះភ័យស្លន់ស្លោផ្ដួលម៉ូតូចោលរួចរត់គេចខ្លួនបាត់ទៅ ដោយបន្សល់នូវទុកម៉ូតូ និងវត្ថុតាងដូចខាងលើ ។
ក្នុងករណីនេះ កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ កំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីប្រមូលផ្ដុំសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់