សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកែច្នៃ និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចផ្លូវគ្រួសក្រហម ផ្លូវបំបែកជាបួន ភូមិគោកក្នាំងឃុំរើល ស្រុកពួក ខេត្តសៀមរាប។
គោយន្តកែច្នៃបង្ក ព៌ណខៀវ ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយ
ម៉ូតូម៉ាក C125 ព៌ណ ខ្មៅឆ្នាំ២០១៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពឿន ពឿយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកពីកើតទៅលិច បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ៖ ភាគីទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្រចំណុចផ្លូវបំបែកជាបួន។
ក្រោយពេលកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់