ព័ត៌មានជាតិ

ឪពុក​បង្កើត​ប្រតិកម្ម​រឿង​អ្នកសារព័ត៌មាន​និង​សង្គម​ហ្វេ​សប៊ុក​យក​រូប​ថតកូន​ស្រីដែ​ល​កំពុង​នៅ​រស់​ ​ថា​នាង​លោតទឹក​សម្លាប់ខ្លួន​ព្រោះតែ​រឿង​ចាញ់ល្បែង​ខុស​ការ​ពិត​

​កំពង់ឆ្នាំង​៖ លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វ​ប្បធ​ម៏​និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៤ បាន​សំដែង​ការ​ប្រតិកម្ម​យ៉ាងខ្លាំង ជុំវិញ​ករណី គេហទំព័រ ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​បាន​យក​រូបថត​កូនស្រី​គាត់ ដែល​កំពុង​រស់រានមានជីវិត និង​កំពុង​សិក្សា ទៅ​ចុះ​ផ្សាយថាៈនា​ង​បាន​លោតទឹក​សម្លាប់ខ្លួ​ន​ព្រោះ​រឿង​ចាញ់ល្បែង ដោយ​សំណូមពរ​អោយ​អ្នក​ផ្សាយ​ទាំង​នោះ​ជួយ​ផ្សាយ​បំភ្លឺ​ឡើងវិញ​។​
​សូម​រំលឹកថាៈ នារី​ឈ្មោះ ហ៊ួន សុខ​ធា​រី បាន​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយ​សង្ស័យថា​បាន​ចាញ់ល្បែង ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​អ្នកសារព័ត៌មាន​បាន​ភាន់ច្រឡំយ​ករូប កញ្ញា សុខ សុភា​វត្តី កូន​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ឆ្នាំង​ដែល​នៅ​រស់ និង​មិន​ពាក់​ពន្ធ័​ក្នុង​រឿង​នេះ​មក​ចុះ​ផ្សាយ​លើ​ទំព័រ​របស់​ខ្លួន​ខុស​ការ​ពិត​។​
​ ​លោក សុខ ធួ​ក​បាន​បញ្ជាក់​អោយដឹងថាៈ តាម​ពិត​មាន​នារី​ឈ្មោះ ហ៊ួន សុធា​រី បាន​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ព្រះមុនីវង្ស​នោះ​មែន ប៉ុន្តែ​អ្នក​សារព័ត៌​មួយ​បាន​យក​រូបថត​កូនស្រី​គាត់​ឈ្មោះ សុខ សុភា​វត្តី អាយុ​១៨​ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​គាត់​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ដាក់ថាៈ ជា​រូប​នារី​ដែល​បាន​លោទទឹក​សម្លាប់ខ្លួន​ទៅវិញ​។​លោក​មាន​សេចក្តី​តក់ស្លុត​យ៉ាងខ្លាំង នៅពេល​បាន​ទទួល​ព័ត៌មាន​ដ៏​សែន រន្ឋត់​នេះ​។ “​ខ្ញុំ​មាន​ការតក់ស្លុត​ខ្លាំងណាស់ និង​ហួសចិត្ត​ផងដែរ នៅពេល​ដែល​ឃើញ​រូបភាព​កូនស្រី​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក គេហទំព័រ និង​សារព័ត៌មាន​មួយចំនួន​ថា នាង​បាន​បង្ខំចិត្ត​លោតទឹក​សម្លាប់ខ្លួន​ដោយសារ​តែ​ករណី​តូចចិត្ត​ចាញ់ល្បែង​” ។​
លោក​សុខ ធួ​ក បាន​និយាយថាៈ លោក​មិនដឹងថា​នេះ​ជា​ការភាន់ច្រឡំ​របស់​អ្នកសារព័ត៌មាន​ឬ​បែបណា​នោះ​ទេ តែ​លោក​សង្ស័យថាៈ​គឺ​មាន​ជន​គំនិតអាក្រក់ មាន​ចេតនា​មិនល្អ​មក​លើ​កូនស្រី​របស់​គាត់​ដោយ​អោយ​រូបថត​កូនស្រី​គាត់​ទៅ​អ្នកសារព័ត៌មាន​យកទៅ​ចុះផ្សាយ​។ លោកថាៈ បើ​ពិត​ដូច្នោះ​មែន លោ ក​នឹង ធ្វើការ​ស្រាវជ្រាវ​រក​មុខ​ជន​នោះ​មក​ផ្តន្ទាទោស​តាមច្បាប់​។​
​លោក សុខ ធួ​ក ជា​ឪពុក​បាន​អោយដឹងទៀតថា កូនស្រី​គាត់ សុខ សុភា​វត្តី គឺជា​កូនស្រី​ច្បង​ក្នុងចំណោម​កូន​៣​នាក់ ទើប​នឹង​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មីៗ​នេះ និង​កំពុង​បន្ត​កា​សិក្សា​
​នៅ​ថ្នាក់​ឧត្តមសិក្សា​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​សព្វថ្ងៃនេះ​ទាំង​រូបលោក និង​ភរិយា​មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​ណាស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​សិក្សា​របស់​កូនស្រី ទាំង​ចរិយា​សម្បត្តិ ស្គាល់​ខុស ស្គាល់​ត្រូវ ស្តាប់​តាម​ដំបូន្មាន​ឪពុក​ម្តាយ​។​
​លោក សុខ ធួ​ក សំណូមពរ​ដល់​សារព័ត៌មាន​ដែល​បាន​យក​រូបថត​កូនស្រី​គាត់​ដោយ​ការភាន់ច្រឡំ​នោះ​មេត្តា​ចុះផ្សាយ​កែតម្រូវ​ឡើងវិញ តាម​វិជ្ជាជីវៈ​របស់​ខ្លួន ជូន​ក្រុមគ្រួសារ​លោក​វិញ​ផង​។ លោក​ក៏​សូម​អោយ​សារព័ត៌​ដែល​បាន​ចុះផ្សាយ​នោះ​ជួយ​បកស្រាយ​ពន្យល់ ថា​តើ​ការភាន់ច្រឡំ​នោះ​ដោយ​របៀប​ណា​
​ម្យ៉ាងទៀត​បើ​អាច​បាន លោក​សូម​អោយ​អ្នកសារព័ត៌មាន​ជួយ​ប្រាប់​ពី​ប្រភព​ផ្តល់​រូបថត​កូនស្រី​គាត់​ផង​៕

​ ​2014-11-19_033648
2014-11-19_033630
​ ​

មតិយោបល់